loading...

បាត់ស្រីក្រមុំពីផ្ទះ ៥ថ្ងៃ ចុងក្រោយសល់ត្រឹមសាកសព

បាត់ស្រីក្រមុំពីផ្ទះ ៥ថ្ងៃ ចុងក្រោយសល់ត្រឹមសាកសព

ខេត្តបាត់ដំបង ៖ សពស្រីក្រមុំម្នាក់ ត្រូវបានគេប្រទះឃើញហើម ស្អុយរលួយយ៉ាងខ្លាំងទៅហើយដែលមើលទៅលើភិនភាគសព លែងមើលយល់ថា​ជាអ្នកណាដោយសារតែសភាពសព ហើម ខ្មៅ ស្ទើរតែរលួយ និងមានក្លិនដ៏អសោច បន្ទាប់ពីក្រុមគ្រួសារ និងសាច់ញាតិ បានអះអាងថា នាងបានបាត់ចេញពីផ្ទះរយៈពេល ៥ ថ្ងៃមកហើយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៤ ល្ងាច មានការភ្ញាក់ផ្អើលមួយដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សស្រីម្នាក់ ដែលដេកស្លាប់នៅលើដំបូក ក្រោមម្លប់ដើមជ្រៃ ខាងកើតស្ពានអូរស្លាធ៌មប្រមាណ៨០០ ម៉ែត្រ ក្នុងភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលទីតាំងនោះស្ថិតនៅលើដីស្រែរបស់លោក សៅ ខ្មៅ។

របាយការណ៍បានបន្តថា ក្រោយការភ្ញាក់ផ្អើលនោះដែរ កំលាំងសមត្ថកិច្ចទាំងពីរស្ថាប័ន រួមជាមួយនឹងកំលាំងជំនាញ ព្រមទាំងមន្ត្រីសុខាភិបាលផងដែរ បានចុះទៅត្រួតពិនិត្យលើសព ដើម្បីធ្វើកោសល្យវិច្ច័យក្នុងការស្រាវជរាវរកការពិតនៃការស្លាប់នេះ ដោយនៅពេល នោះដែរក្រុមគ្រួសារសាច់ញាតិបានអោយដឹងថា នារីរងគ្រោះនេះមានឈ្មោះ ឈូក ស្រីយួនអាយុ១៩ឆ្នាំ រស់នៅក្រុមទី២ ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ដោយ នាងបានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ មកម៉្លេះ គឺមិនដឹងជាទៅទីណា ហើយក៏គ្មានដំណឹងទាល់តែសោះ លុះនៅពេលប្រទះឃើញគឺនាងបានស្លាប់បាត់ទៅហើយ ដោយទីតាំងស្លាប់គឺមានចម្ងាយពីផ្ទះប្រហែល១គីឡូម៉ែត្រ។

ផ្អែកតាមការត្រួតពិនិត្យរបស់ក្រុមជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមជំនាញគ្រូពេទ្យស្រុកបវេល បានសន្និដ្ឋានជំហានដំបូងថា ករណីនេះមិនមែនជាករណីឃាតកម្ម ឬក៏ស្លាប់ដោយករណីរំលោភនោះដែរ ពីព្រោះនៅលើខ្លួនប្រាណសពគ្មានស្លាកស្នាម ដោយសំលៀកបំពាក់ជនគ្រោះនៅជាប់នឹងខ្លួនជាធម្មតា និងនៅជំុវិញចំណុចកើតហេតុក៏គ្មានស្លាកស្នាម និងតំរុយអ្វីដែលគួរអោយសង្ស័យទាំងអស់ ដោយគ្រាន់តែនារីរងគ្រោះ ជាមនុស្សក្រិនតែប៉ុណ្ណោះ នេះបើតាមការអះអាងពីក្រុមគ្រួសាររបស់នាង ។

ទោះបីជា យ៉ាងនេះក្តី សពក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅដ្ឋាន ទាំងមិនអស់ចិត្តដោយសារតែការស្លាប់នេះនៅមិនទាន់មានការសន្និដ្ឋានណាមួយអោយបានច្បាស់លាស់ទាល់តែសោះ ៕ អរគុណដល់ប្រភព៖ កាសែតសៀមរាបថ្មី

Name

កីឡា,3,បច្ចេកវិទ្យា,4,ព័ត៌មានជាតិ,15,ព័ត៌មានអន្តរជាតិ,17,វិជ្ជាធ្វើម្ហូប,3,វីដេអូប្លែកៗ,5,សិល្បៈកំសាន្ដ,6,ស៊ីវិល័យ,3,សុខភាព,4,
ltr
item
កូនត្រេន: បាត់ស្រីក្រមុំពីផ្ទះ ៥ថ្ងៃ ចុងក្រោយសល់ត្រឹមសាកសព
បាត់ស្រីក្រមុំពីផ្ទះ ៥ថ្ងៃ ចុងក្រោយសល់ត្រឹមសាកសព
បាត់ស្រីក្រមុំពីផ្ទះ ៥ថ្ងៃ ចុងក្រោយសល់ត្រឹមសាកសព
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqHVZG4ZXEcmPrr1RH62MhiIJpsSZk-XbJMPTddlPUW-9dHqBGAZEb0JzxVKbdV2wEt_rtD3M0QTT6ClFbIkT0xiuG7Gb3WxCSgoPfSmVnjuM5a6hyKfsyt03KHgq6YlAGo7EbpvF-bxQ/s640/feature1.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqHVZG4ZXEcmPrr1RH62MhiIJpsSZk-XbJMPTddlPUW-9dHqBGAZEb0JzxVKbdV2wEt_rtD3M0QTT6ClFbIkT0xiuG7Gb3WxCSgoPfSmVnjuM5a6hyKfsyt03KHgq6YlAGo7EbpvF-bxQ/s72-c/feature1.jpg
កូនត្រេន
https://kontrain909.blogspot.com/2017/04/blog-post_22.html
https://kontrain909.blogspot.com/
https://kontrain909.blogspot.com/
https://kontrain909.blogspot.com/2017/04/blog-post_22.html
true
7517151863596653926
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy